អតីតមិត្តអនុវិទ្យាល័យសេរីភាព​ បានដឹកនាំសកម្មភាពដាំកូនឈេីនៅក្នុងបរិវេណ​ អនុវិទ្យាល័យ​ អនុវត្ត​ ក្រុងតាខ្មៅ​
នៅព្រឹកថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២៤​ អតីតសិស្ស​ មិត្តអនុវិទ្យាល័យសេរីភាព​ បាន​នាំយកអាហារ​ និង​ ទឹកសុទ្ធ​ មកចែកជូនលោកគ្រូ​ អ្នកគ្រូ​ ព្រមទាំងសិស្ស​ ចំនួន​១៨០នាក់​ បន្ទាប់មក​ អតីតសិស្សមិត្តអនុវិទ្យាល័យ

សេរីភាព​ បានដឹកនាំសកម្មភាពដាំកូនឈេីនៅក្នុងបរិវេណ​ អនុវិទ្យាល័យ​ អនុវត្ត​ ក្រុងតាខ្មៅ​ ស្ថិតនៅភូមិព្រែកសំរោង​ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ក្នុងនៃ​ អភិរក្ស​ ការពារ​ ស្តារ​ និង​ អភិវឌ្ឍន៍បរិស្ថាននិង​ បណ្តុះកុមារ​ ព្រមទាំងយុវជនកម្ពុជាអោយមានបេះដូងចេះស្រលាញ់ការពារបរិស្ថាន​ ស្របតាមគោលការរបស់ប្រមុខថ្នាក់ដឹក​នាំនៃយុត្តិសាស្រ្ត​ ចក្រា​ របស់ក្រសួងបរិស្ថាន
ដោយបច្ចុប្បន្ននេះ​ ភពផែនដីរបស់យេីង​ កំពុងតែជួបនូវវិប្បត្តិបរិស្ថានជាច្រេីន​ វាមិនមែនជាលេីកទីមួយ​ ហេីយ​ក៍មិនមែនតែម្តងដែរ​ ពីព្រោះជារាងរាល់ឆ្នាំ​ បានកេីតឡេីងជាញឹកញាប់បន្តរបន្ទាប់ជាមួយនិងការបន្តរគ្រោះថ្នាក់​ នូវ​ រលកកំដៅ​ ដ៍ធ្ងន់ធ្ងរ​ ដល់ប្រទេសក្នុងតំបន់​ និង​ សកលលោក​ អាកាសធាតុក្តៅខ្លាំង​ ទឹកជំនន់​ ភ្លេីងឆេះព្រៃ​ និងការ​បាកលដី​ សុទ្ធតែចេញពីម្រាមដៃរបស់មនុស្សទាំងអស់​ ៕

សូមចូលរួម​ ភរិរក្ស​ ការពារ​ ស្តារ​ និង​ អភិវឌ្ឍន៍បរិស្ថាននៅកម្ពុជាទាំងអស់គ្នា
#ពន្លកប៉ៃតង
#យេីងរួមគ្នាការពារបរិស្ថាននៅកម្ពុជា
#ថ្ងៃនេះខ្ញុំមិនប្រេីថង់ប្លាស្ទិចទេ
#កម្ពុជាស្អាត
#ខ្មែរធ្វេីបាន

By Vireak

Leave a Reply

Your email address will not be published. Required fields are marked *

You missed