ក្រុមជ្រុលនិយមកំពុងធ្វើវិច្ឆេទកម្មសេដ្ឋកិច្ច ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍន៍ ពង្រឹងសេដ្ឋកិច្ចនិងការពារទឹកដីបានយ៉ាងល្អ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា ជាអកុសលណាស់ នៅពេលដែលកម្ពុជាយើងកំពុងដំណើរការអភិវឌ្ឍទៅមុខយ៉ាងស្វាហាប់ ក្រុមជនអគតិមួយចំនួន គាត់នាំគ្នាបំផុស បំផុល ខុសពីការពិត ថាការដំណើរការនៃការអភិវឌ្ឍរបស់យើង នឹងត្រូវបាត់បង់ទឹកដី គេនឹងយកទឹកដីរបស់យើង នៅតំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍ។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា នៅពេលគេមិនទាន់បានរៀបចំអាពាហ៍ពិពាហ៍ផង គាត់មកភូតកុហកថា នៅពេលកូនចៅកើតមក គេយកទៅបាត់ហើយ ពេលកូនកើតមកបាត់ដៃ បាត់ជើង ឈឺបាត់ទៅហើយ។ នេះជាទស្សនៈរបស់ក្រុមជ្រុលនិយមទាំងអស់នោះ ដែលមានចេតនាអាក្រក់មកលើសង្គមកម្ពុជា។ ជាការពិត នៅពេលយើង យើងរៀបការ យើងបង្កើតកូនមក យើងមានពេទ្យ យើងមានការអភិវឌ្ឍ មានសេដ្ឋកិច្ចលូតលាស់ ត្រឹមត្រូវល្អ សម្រាប់មើលថែកូនយើង ឱ្យកូនយើងលូតលាស់ធំធាត់ល្អ មានបញ្ញាឈ្លាសវៃ សម្រាប់អនាគតប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថាការផ្សព្វផ្សាយបំភ្លើសខុសពីការពិត ថាបាត់បង់ប្រយោជន៍ ទឹកដីទៅប្រទេសណាមួយ អំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម គឺពួកប្រឆាំងទាំងអស់នោះ កំពុងបំពុលបរិយាកាស សេដ្ឋកិច្ចកម្ពុជាយើង ឱ្យបរទេសមើលឃើញថា អស្ថេរភាព មិនឱ្យគេមកវិនិយោគ និងមិនចង់ឱ្យទេសចរមកលេងកម្ពុជា។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្រ្តីបានប្រកាស ប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហើយជំរុញឱ្យ មន្ត្រីគ្រួសារបរិស្ថាន ក៏ដូចជាប្រជាពលរដ្ឋ បានយល់ដឹងថាតើអ្វីទៅជា (CLV- DTA) ដើម្បីកុំឲ្យចាញ់ការញុះញង់ បោកប្រាស់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច៕

By Vireak

Leave a Reply

Your email address will not be published. Required fields are marked *

You missed