ករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅការសុីណូ ថ្មពេជ្រ (Daimond casino ) នឹងបោកគ្រា-ប់បែ-កដៃមួយគ្រា-ប់តែសំណាងល្អមិនផ្ទុះ បណ្ដាលអោយសន្ដិសុខម្នាក់រង់របួស…

ខេត្តកណ្ដាល÷ មានករណីផ្ទុះវត្តជាច្រើនគ្រាប់បានកើតឡើង កាលពីវេលាម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២៤ ស្ថិតនៅចំណុចទីតាំងកាស៊ីណូមួយកន្លែង យីហោ ថ្មពេជ្រ​(Daimond casino)ស្ថិតនៅភូមិក្អមសំណរ​ ឃុំក្អមសំណរ​ ឃុំក្អមសំណ ស្រុកលេីកដែក​ ខេត្តកណ្តាល  ។

បើយោងតាមប្រភពព័ត៌មានអង្គភាពយើងទទួលបាន នៅកាស៊ីណូថ្មពេជ្រ (Daimond)ជារៀងរាល់ថ្ងៃគេឃើញមានការបើក ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុង កាស៊ីណូខាងលើ ដោយមានអ្នកញៀនល្បែងបានចូលលេងជារៀងរាល់ថ្ងៃ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុខាងលើ ដោយមានខ្មាន់កាំភ្លើងមួយក្រុមបានបាញ់ជាច្រើនគ្រាប់នឹងបោះគ្រាប់បែកដៃមួយគ្រាប់តែសំណាងល្អមិនផ្ទុះ ហើយបណ្ដាលអោយសន្ដិសុខម្នាក់រង់របួសដៃខាងឆ្វេង ។ មុនពេលកើតហេតុគេឃើញមានក្រុមខ្មាន់កាំភ្លើងបានជិះម៉ូតូ មានគ្នាប្រហែលជាពីរ ទៅបួននាក់ លុះមកដល់ទីតាំងខាងលើក៏បានបាញ់សំដៅទៅរកកាស៊ីណូ ថ្មពេជ្រ (Daimond)បណ្ដាលឲ្យរងរបួសសន្តិសុខ យាមនៅទីនោះរងរបួសដៃខាងឆ្វេង ថែមទាំងក្រុមខ្មាន់កាំភ្លើងទាំងនោះបាន បោះនូវគ្រាប់បែកសិប្បនិម្មិតមួយថែមទៀតផងដែ ធ្វើឲ្យមនុស្សនៅទីនោះមានការភ័យឆោឡោគ្រប់គ្នា ៗ តែម្ដង បន្ទាប់មកក៍បានដាក់សាប៊ូគូទបាត់ស្រម៉ោល។

ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ចមន្ត្រីជំនាញបានទៅដល់ទីកន្លែងកើតហេតុក៍បានធ្វើការសន្និដ្ឋាននិងកំណត់មុខសញ្ញាតាមរកខ្មាន់កាំភ្លើងដែលជាជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបានផងដែរ។

អង្គភាព​សារព័ត៌មាន​យេីង​ និងបន្ដធ្វេី​ការចុះផ្សាយ​លម្អិត​បន្ថែម​ទៀត​ ក្រោយ មន្រ្ដី​មាន​សមត្ថកិច្ច​ធ្វេី​ការស្រាវជ្រាវ​ជុំ​ករណី​ខាង​។

By Vireak

Leave a Reply

Your email address will not be published. Required fields are marked *

You missed