ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា…
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា អញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្កា នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការកសាងបរិយាកាសអំណោយផលដល់ភាពជោគជ័យនៃសហគ្រាសដែលបានបង្កើតឡើង និងសហគ្រាសដែលកំពុងរីកចម្រើនលើគ្រប់វិស័យ។ ដើម្បីជំរុញបរិយាកាសវិនិយោគ រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តការកែទម្រង់ស៊ីជម្រៅ ដើម្បីសម្រួលបទបញ្ញត្តិនិងនីតិវិធីក្នុងការបង្កើតអាជីវកម្ម និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដ៏ទាក់ទាញ។ សម្តេចធិបតី…