Category: កីឡា

ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា

ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា «ការសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន គឺមិនអាចខ្វះបាន ពីការចូលរួមពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាក់ថ្នាក់ ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនបាននោះទេ និងដើម្បីសម្រេចបានភាពជោគជ័យ ជាបន្តបន្ទាប់ទៀត ក្រសួងបរិស្ថាន នៅតែបន្តស្វាគមន៍នូវកិច្ចសហប្រតិបត្តិការ ពីគ្រប់ភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា ដើម្បីជាមោទនភាពកម្ពុជាលើឆាកអន្តរជាតិ។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន JTI…

ល្បីខ្លាំងលោក គង់ មង្គល ប្រធានសហគមន៍បឹងជ្រាវចាស់ ដាក់គ្រឿងចក្រ ឈូសឆាយរំលោភយកដីព្រៃលិចទឹកតំបន់៣ (តំបន់ហាមឃាត់)ធ្វើជាកម្មសិទ្ធិឯកជនទុកលក់ខ្ទង់លានដុល្លារ តើអាជ្ញាធរនិងជំនាញណាខ្លះបានដឹង និងមានវិធានការទប់ស្កាត់?

ល្បីខ្លាំងលោក គង់ មង្គល ប្រធានសហគមន៍បឹងជ្រាវចាស់ ដាក់គ្រឿងចក្រ ឈូសឆាយរំលោភយកដីព្រៃលិចទឹកតំបន់៣ (តំបន់ហាមឃាត់)ធ្វើជាកម្មសិទ្ធិឯកជនទុកលក់ខ្ទង់លានដុល្លារ តើអាជ្ញាធរនិងជំនាញណាខ្លះបានដឹង និងមានវិធានការទប់ស្កាត់? ខេត្តសៀមរាប៖ តើពិតឬទេ? ដែលបងប្អូនប្រជាពលរដ្ឋ និងបណ្តាញសង្គមមួយចំនួនធ្លាប់ល្បីខ្លាំងហើយថា លោក គង់ មង្គល ជាប្រធានសហគមន៍បឹងជ្រាវចាស់ ដែលសម្បូរទៅដោយរឿងអាស្រូវ ល្បីឈ្មោះខាងដើរឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងរំលោភឈូសឆាយយកដីព្រៃលិចទឹកក្នុងតំបន់៣ (តំបន់ហាមឃាត់) ស្ថិតនៅក្នុងខេត្តសៀមរាប ហើយមានបណ្ដាញសារព័ត៌មានជាង១០អង្គភាពបាននាំគ្នាធ្វើសេចក្តីបំភ្លឺថាដីដែលលោក គង់ មង្គល បានធ្វើការឈូសឆាយនោះមានទំហំ៧៧ហិកតា ដែលជាកម្មសិទ្ធិឯកជនរបស់លោក គង់ មង្គល ជាដីដែលកាន់កាប់អាស្រ័យផងតាំងពីឆ្នាំ១៩៩២…

ទីតាំងល្បែងសុីសងឡូតូBL2222 កំពុងតែលួចបើកវិញហើយហ៊ានប្រឆាំងបទបញ្ជាសម្តេច បវរធិបតីហ៊ុន ម៉ាណែត !

ទីតាំងល្បែងសុីសងឡូតូBL2222 កំពុងតែលួចបើកវិញហើយហ៊ានប្រឆាំងបទបញ្ជាសម្តេច បវរធិបតីហ៊ុន ម៉ាណែត ! ភ្នំពេញ៖ ទីតាំងបនល្បែងសុីសងឡូតូមួយកន្លែងកំពុងតែលួចបើកលេងយ៉ាងរលូននៅទល់មុខវិទ្យាល័យជាស៊ីមសាមគ្គីស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋល្អនៅក្បែរនោះបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៤មកថាមានគេបើកល្បែងឡូតូនៅចំណុចទីតាំងខាងលើ។ បន្ទាប់ពីបានទទួលព័ត៌មាននេះហើយក្រុមការងារយើងក៏បានចុះទៅពិនិត្យផ្ទាល់ឃើញថាមានល្បែងសុីសងឡូតូដូចប្រជាពលរដ្ឋរាយការណ៍មកមែន។ ខណៈនោះក្រុមការងារយើងក៏បានផ្តិតនៅរូបភាពជាក់ស្តែងប្រយោជន៍ផ្សព្វផ្សាយព័ត៌មានទៅអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំង លោក សេងគន្ធ អភិបាលខណ្ឌមានជ័យឲ្យបានជ្រាបជាព័ត៌មានដើម្បីមានវិធានការ។ ព្រោះទីណាមានបនល្បែងសុីសងគឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរលួចឆក់ប្លន់គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។ ដូច្នេះបើសិនជាអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បានអនុញ្ញាតឲ្យបនល្បែងឡូតូBL2222 បើកមែននោះជាការអនុវត្តផ្ទុយហើយផ្គើននិងប្រឆាំងទៅបទបញ្ជាសម្តេច បវរធិបតីហ៊ុនម៉ាណែតផងដែរ។ គួររលឹកថា៖ កាលពីពេលថ្មីៗកន្លងទៅសម្តេច បវរធិបតីហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាពេលវេលានេះមិនមែនជាពេលវេលាយកចិត្តទុកដាក់ពង្រាយនៅទីតាំងល្បែងនោះទេទោះបីជាមានច្បាប់អនុញ្ញាតិក៏ដោយ កាលពីបីសប្ដាហ៍មុនសម្តេចបានឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណផ្តល់សិទ្ទ្កការបើកល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន។ ជាមួយគ្នានោះសម្ដេចក៏បានឲ្យគណ:កម្មការគ្រប់គ្រងល្បែងពានិច្ចកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុត្រូវនិងត្រូវដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពិនិត្យដើម្បីរៀបចំនិងមានវិធានការគ្រប់គ្រងល្បែងផ្សងសំណាង នានានៅទូទាំងប្រទេស។…

You missed