ក្រុមជ្រុលនិយមកំពុងធ្វើវិច្ឆេទកម្មសេដ្ឋកិច្ច ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍន៍ ពង្រឹងសេដ្ឋកិច្ចនិងការពារទឹកដីបានយ៉ាងល្អ
ក្រុមជ្រុលនិយមកំពុងធ្វើវិច្ឆេទកម្មសេដ្ឋកិច្ច ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍន៍ ពង្រឹងសេដ្ឋកិច្ចនិងការពារទឹកដីបានយ៉ាងល្អ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា ជាអកុសលណាស់ នៅពេលដែលកម្ពុជាយើងកំពុងដំណើរការអភិវឌ្ឍទៅមុខយ៉ាងស្វាហាប់ ក្រុមជនអគតិមួយចំនួន គាត់នាំគ្នាបំផុស បំផុល ខុសពីការពិត ថាការដំណើរការនៃការអភិវឌ្ឍរបស់យើង នឹងត្រូវបាត់បង់ទឹកដី គេនឹងយកទឹកដីរបស់យើង នៅតំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍ។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា នៅពេលគេមិនទាន់បានរៀបចំអាពាហ៍ពិពាហ៍ផង គាត់មកភូតកុហកថា នៅពេលកូនចៅកើតមក គេយកទៅបាត់ហើយ ពេលកូនកើតមកបាត់ដៃ បាត់ជើង…